Tuesday, June 7, 2016

The Next iPhone ?

មានអ្នកគាំទ្រផលិតផល Apple ជាច្រើន​បាន​កំពុង​ទន្ទឹម​រង់ចាំ iPhone ជំនាន់​ថ្មី ដោយ​រំពឹង​ទុក​យ៉ាង​មុត​មាំ​ថា iPhone 7 នឹង​មានរូបរាង​កាន់​តែ​ស្រស់​ស្អាត ខ្លាំង​ហើយ ​និងមានគុណភាព​ខ្ពស់ថែម​មួយ​កម្រិត​ទៀត។ ជាក់​ស្ដែង​ Apple តែង​តែ​ពាំនាំ​មក​នូវអ្វី​ដែល​ថ្មី ហើយ​ប្លែកពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដោយឆ្នាំ 2016 នេះពត៌មានជាច្រើនបានលើកឡើងថា iPhone 7 នឹងមាន
រាងកាន់តែស្ដើង ដោយ Apple នឹងលុប​បំបាត់​​​ពុំឲ្យមានរន្ធដោយកាស 3.5mm ទៀតឡើយ ហើយខ្លះថែមទាំងលើកឡើងថា iPhone 7 អាចនឹង​មាន​កាមេរ៉ាខាងក្រោយដល់ទៅ 2 សម្រាប់ថតរូប និងវីដេអូកាន់តែច្បាស់ ដែលពត៌មានទាំងនោះ​ចេញ​ហើយ​ចេញទៀតមិនចេះចប់មិនចេះហើយឡើយ!
សម្រាប់លើកនេះវិញយើងពិតជាភ្ញាក់ផ្អើលជាមួយនឹងគំរូ iPhone ជំនាន់ថ្មីរបស់ Apple
ដែលប្រភពពត៌​មាន​ពី MacRumor បានអះអាងថាវាគឺជា iPhone ជំនាន់ថ្មីពី Apple ដោយលើកនេះ Apple បានលុប​បំបាត់​នូវខ្សែ Antenna នៅផ្នែកខាងក្រោយចំនួន 2 នោះ ដូចដែលយើងឃើញមាននៅលើ iPhone6/6 Plus និង 6s/6s Plus ជាដើម។ យ៉ាងណាមិញខ្សែ Antenna នោះនៅតែរក្សានៅ​ដដែល​នៅ​ផ្នែក​ខាង​លើ និងខាងក្រោមម៉ាស៊ីន ដូចរូបភាពបង្ហាញឲ្យឃើញនៅខាងក្រោម។ ក្នុងនោះផ្នែកខាងក្រោយរបស់ iPhone នេះគឺនៅរក្សារូបផ្លែប៉ោម និងអក្ស iPhone ដដែល ដោយប៊ូតុងបិទបើករំញ័រ និងប៊ូតុងសម្លេង​ស្ថិត​នៅផ្នែកខាងឆ្វេងដដែល និងប៊ូតុង Power នៅខាងស្ដាំ។ ប្រភពពត៌មានបន្ថែមទៀតថា iPhone 7  នេះអាចមិនមែនជារូបរាងចុងក្រោយដែល Apple អាចនឹងសម្រេចចិត្តថានឹងយកវាធ្វើជា iPhone ជំនាន់​ថ្មី​របស់​ខ្លួន ដោយវាគ្រាន់តែជា Dummy Version ប៉ុណ្ណោះ។



No comments: